វៀតណាមដណ្តើមបានពានរង្វាន់ជាច្រើននៅការប្រឡងរូបថតសិល្បៈអន្តរជាតិលើកទី ៨


វៀតណាមដណ្តើមបានពានរង្វាន់ជាច្រើននៅការប្រឡងរូបថតសិល្បៈអន្តរជាតិលើកទី ៨  - ảnh 1
វៀតណាមដណ្តើមបានពានរង្វាន់ជាច្រើននៅការប្រឡងរូបថតសិល្បៈអន្តរជាតិលើកទី ៨ (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៣ ធ្នូ នៅទីក្រុងហាណូយ សមាគមអ្នកថតរូប
វៀតណាម  (VAPA) បានរៀបចំពិធីប្រគល់ពានរង្វាន់និងបើកការតាំង
ពិពណ៌ររូបថតសិល្បៈអន្តរជាតិលើកទី ៨ នៅវៀតណាម (VN-15)។ នេះ
គឺជាសកម្មភាពដែលត្រូវបានរៀបចំឡើង ២ ឆ្នាំ មួយដង។ ការប្រឡងឆ្នាំ
នេះត្រូវបានចាប់ផ្តើមពីថ្ងៃទី ២៥ ឧសភាដល់ទី ១៧ កញ្ញា ឆ្នាំ ២០១៥។
ក្នុងរយៈពេលនោះ គណៈចាត់តាំង ទទួលបានរូបថតចំនួនជិត ១ ពាន់
ផ្ទាំងរបស់អ្នកថតរូបចំនួន ១ ពាន់នាក់មកពីប្រទេសចំនួន ៣១ លើ
ពិភពលោក។ វៀតណាមដណ្តើមបានមេដៃមាសចំនួន ៤ គ្រឿងក្នុង
ការប្រឡងលើកនេះ។ អនុប្រធានសម្ព័ន្ធបណ្ដាសមាគមអក្សសាស្ត្រ
 អ្នកអក្សសាស្ត្រ Tung Dien បានចាត់ទុកថា៖

        «នៅការប្រឡងលើកនេះ បណ្ដាវណ្ណកម្មរបស់អ្នកថតរូបវៀតណាម
និង បរទេសមានចរិតលក្ខណៈព្រមៗគ្នាទាំងខាងខ្លឹមសារនិងទស្សនៈ
សិល្បៈ។ ខ្ញុំឃើញថា៖ រូបថតអំពីមនុស្សធម្មជាតិជីវភាពរស់នៅសង្គម
ស្អាតជាង។​ បន្ទាប់ពីគយគន់រូបថតទាំងឡាយខ្ញុំមានការចាប់អារម្មណ៍
ស្រឡាញ់ជីវភាពរស់នៅនិងសុភមង្គលថែមទៀត។»

        ចំណុ​ចថ្មីនៃការប្រឡងរូបថតលើកនេះគឺការបំពេញបន្ថែមប្រព័ន្ធ
ពានរង្វាន់របស់សមាគមរូបភាពគ្មានព្រំដែនបារាំង​ (ISF) ក្រៅពីប្រព័ន្ធ
ពានរង្វាន់ប្រពៃណីរបស់ VAPA និងសម្ព័ន្ធសមាគមអ្នកថតរូបអន្តរជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ