វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសប៉េរូ និងតំបន់អាមេរិកឡាទីន

(VOVWORLD) - នេះជាការអះអាងរបស់លោកប្រធានរដ្ឋ Vo Van Thuong ក្នុងជំនួបជាមួយប្រធានាធិបតីប៉េរូ Dina Ercilia Boluarte Zegarra កាលពីថ្ងៃទី ១៧ វិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APEC)។
វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសប៉េរូ និងតំបន់អាមេរិកឡាទីន - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបជាមួយប្រធានាធិបតីប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra។ រូបថត៖ VOV

លោកប្រធានរដ្ឋ Vo Van Thuong មានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋវៀតណាមបានអបអរសាទរប្រទេសប៉េរូចំពោះតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤ ដោយបញ្ជាក់ថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសប៉េរូឆ្ពោះទៅរកភាពជោគជ័យនៃ APEC ២០២៤ នៅប៉េរូផងដែរ។

វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសប៉េរូ និងតំបន់អាមេរិកឡាទីន - ảnh 2ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VOV

សម្រាប់ខ្លួនវិញ ប្រធានាធិបតីនៃប្រទេសប៉េរូបានមានប្រសាសន៍ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្របជាមួយនឹងទំនាក់ទំនងនយោបាយ និងការទូតដែលកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសប៉េរូតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសខ្លួន ហើយស្នើឱ្យវៀតណាមពិចារណាបើកស្ថានទូតនៅរដ្ឋធានី Lima និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ ប្រធានាធិបតីប៉េរូបានអះអាងថា នឹងបន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមនៅអង្គការសហប្រជាជាតិ និងយន្តការពហុភាគីអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ