វៀតណាមតំណាងឱ្យអាស៊ានប្តេជ្ញាចូលរួមចំណែកដល់កិច្ចប្រឹងប្រែងរួមដើម្បីការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  កាលពីថ្ងៃទី ២៣ ខែ ឧសភា បានបើកសម័យពិភាក្សាបើកចំហដោយប្រធានបទ “ការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ” ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi  និងវត្តមានរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres រួមទាំងតំណាងជិត៨០នាក់ មកពីប្រ ទេសសមាជិក គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងអង្គការក្នុងតំបន់មួយចំនួន។

វៀតណាមតំណាងឱ្យអាស៊ានប្តេជ្ញាចូលរួមចំណែកដល់កិច្ចប្រឹងប្រែងរួមដើម្បីការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ វៀត ណាមប្រចាំអង្គការសហប្រជាជាតិ 

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ វៀត ណាមប្រចាំអង្គការសហប្រជាជាតិ បានតាងនាមបណ្ដាប្រទេសអាស៊ានអញ្ជើញថ្លែងសុន្ទរកថា ដោយបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំកិច្ចពិភាក្សាបើកចំហនេះ សំដៅ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងកិច្ចការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ។ យោងតាមលោក Dang Dinh Quy បណ្ដាប្រទេសអាស៊ានបានបញ្ជាក់ថា រដ្ឋាភិបាលខ្លួន មានការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារ ជនស៊ីវិលក្នុងជម្លោះ ដែលត្រូវបានអនុវត្តស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ការគោរពអធិបតេយ្យភាព បូរណភាពដែនដីនិងឯករាជ្យនយោបាយរបស់ប្រ ទេសម្ចាស់ផ្ទះ។ បណ្តាប្រទេសអាស៊ានបានចែករំលែកបទពិសោធន៍របស់តំបន់អំពី “ការទូតការពារ” (ផ្នែកការទូតការពារគឺជាសេវាកម្មរួមបញ្ចូលនូវវិធានការដើម្បីជួយដល់អាជីវកម្មនានាទប់ស្កាត់ហានិភ័យ) និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីជួយឧបត្ថម្ភនិងចែករំលែកនូវបទពិសោធន៍ក៏ដូចជាការហ្វឹកហាត់ដើម្បីចូលរួមកងកម្លាំងរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ ក្នុងនោះមានតួនាទីនិងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរក្សាសន្តិភាពនៃបណ្តាប្រទេសក្នុងតំបន់។

ស្របពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងពីការ ប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម របស់សហ គមន៍អន្តរជាតិ ក្នុងនោះមានការចូលរួមក្នុងបេសកកម្មរក្សាសន្ដិភាពនៃអង្គការ សហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) តែម្តង។ លោកឯកអគ្គរដ្ឋទូតរូបនេះ បានលើកច្បាស់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្តុះបណ្តាលស្តីពីច្បាប់មនុស្សធម៌អន្តរជាតិនិងមានគោលនយោបាយមិន អត់ឱនចំពោះការរំលោភបំពាន និងការរំលោភបំពានផ្លូវភេទនៅក្នុងសកម្មភាពរក្សាសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ