វៀតណាមត្រៀមខ្លួនជាស្រេចកៀរគរគ្រប់ធនធានទាំងអស់ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន វៀតណាម លោក Vo Tuan Nhan បានបញ្ជាក់ថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិរក្សជីវៈចម្រុះសកល ហើយត្រៀមខ្លួនជាស្រេចកៀរគរប្រភពធនធានទាំងអស់ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រជាតិស្ដីពីជីវចម្រុះប្រកបដោយប្រសិទ្ធភាព។

ក្នុងសម័យប្រជុំជាន់ខ្ពស់ដោយប្រធានបទ "អរិយធម៌អេកូឡូស៊ី-កសាងអនាគតរួមសម្រាប់ជីវិតទាំងអស់នៅលើផែនដី" ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ១៥ បណ្ដាភាគីដែលចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីជីវៈចម្រុះ (COP15) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកាណាដា អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម លោក Vo Tuan Nhan បានបញ្ជាក់ថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិរក្សជីវៈចម្រុះសកល ហើយត្រៀមខ្លួនជាស្រេចកៀរគរប្រភពធនធានទាំងអស់ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រជាតិស្ដីពីជីវចម្រុះប្រកបដោយប្រសិទ្ធភាព។

លោកអនុរដ្ឋមន្ត្រី Vo Tuan Nhan បានសង្កត់ធ្ងន់ថា ចាប់តាំងពីចូលរួមអនុសញ្ញាស្តីពីជីវៈចម្រុះឆ្នាំ ១៩៩៤ មក វៀតណាមមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីដោះស្រាយគ្រប់ជ្រុងជ្រោយនូវការគំរាមកំហែងលើជីវៈចម្រុះ រួមទាំងការសុក្រិតច្រករបៀងផ្លូវច្បាប់ សហការយ៉ាងសកម្ម រៀនសូត្រពីបទពិសោធន៍អន្តរជាតិ បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍមូលដ្ឋានអភិរក្សជីវចម្រុះក្នុងស្រុក។ នៅខែមករាឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាមបានអនុម័តលើយុទ្ធសាស្ត្រជាតិស្តីពីជីវចម្រុះដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ក្នុងនាមជាសមាជិកដ៏សកម្មនៃអនុសញ្ញានេះ វៀតណាមបានផ្តល់អនុសាសន៍ថា ចាំបាច់ត្រូវបង្កើតយ៉ាងឆាប់រហ័សនូវយន្តការគាំទ្រការអនុវត្ត រួមទាំងយន្តការហិរញ្ញវត្ថុថ្មី ការកៀរគរប្រភពធនធាន ការកសាងនិងអភិវឌ្ឍសតម្ថភាព បច្ចេកទេស កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងការផ្ទេរប្រគល់បច្ចេកវិទ្យា ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ