វៀតណាមត្រៀមជាស្រេចចូលរួមក្នុងការងារស្ថាបនាឡើងវិញនៅតំបន់រងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាមលោក Haldun Tekneci និងបានប្រគល់សារសួរសុខទុក្ខជូនចំពោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគីរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនប្រធានាធិបតីទួរគី Recep Tayyip Erdogan។

វៀតណាមត្រៀមជាស្រេចចូលរួមក្នុងការងារស្ថាបនាឡើងវិញនៅតំបន់រងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី - ảnh 1លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ប្រគល់លិខិតសួរសុខទុក្ខរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ជូនប្រធានាធិបតីទួរគី Recep Tayyip Erdogan (រូបថត៖ TTXVN)

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យទីភ្នាក់ងារទួរគីបន្តបង្កើតលក្ខខណ្ឌអំណោយផល និងធានាសុវត្ថិភាពសម្រាប់កងកម្លាំងជួយសង្គ្រោះ និងពលរដ្ឋវៀត ណាមនៅទួរគី។ ទន្ទឹមនឹងវិធានការជួយឧបត្ថម្ភជនរងគ្រោះដែលទីភ្នាក់ងាររបស់វៀត ណាមកំពុងអនុវត្តយ៉ាងសកម្មនោះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការងារស្ថាបនាឡើងវិញ នៅតំបន់រងគ្រោះដោយរញ្ជួយដីនៅទួរគី និងស៊ីរី។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Haldun Tekneci បានឲ្យដឹងថា  ទួរគីវាយតម្លៃខ្ពស់ចំពោះការដែលជាលើកទី១ វៀតណាមបានបញ្ជូនក្រុមជួយសង្គ្រោះ និងផ្តល់ជំនួយឧបត្ថម្ភបន្ទាន់ចំនួន ១០ ម៉ឺនដុល្លារដល់ទួរគី ដោយចាត់ទុកថា នេះជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងស្មារតីនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទួរគីជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ