វៀតណាមត្រៀមជាស្រេចឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) -ឆ្នាំ២០១៨ ឋានៈ តួនាទីនិងកិត្យនុភាពរបស់វៀតណាមលើឆាកអន្តរជាតិនិងតំបន់ ត្រូវបានលើកកម្ពស់ឡើងកម្រិតថ្មី ហើយវៀតណាមត្រៀមខ្លួនជាស្រេចឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ 
វៀតណាមត្រៀមជាស្រេចឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី - ảnh 1រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ចែករំលែកអំពីការកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨ (រូបថតៈ Nguyễn Dân/TTXVN)

នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ក្នុងការផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាម ស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨។ យោង តាមរដ្ឋមន្ត្រី ឆ្នាំ២០១៨នេះ ស្ថានភាពអន្តរជាតិនឹងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលនឹងជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចវៀតណាមមិនតិចឡើយ។ ប៉ុន្តែ ទន្ទឹមនឹង ការសាកល្បងនោះ គឺឱកាសងាយស្រួលបំផុត ជាសន្ទុះនៃខឿនសេដ្ឋកិច្ចនៃឆ្នាំ២០១៧ នឹងបន្តទៅឆ្នាំ២០១៨និងបណ្តឆ្នាំបន្តបន្ទាប់។

        រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានចាត់ទុកថា ដើម្បីអនុវត្តន៍បានល្អ នូវភារកិច្ចនិងដំណោះស្រាយដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ដាក់ចេញគឺត្រូវផ្តោតសំខាន់លើដំណោះស្រាយសំខាន់ៗមួយចំនួន។ នោះគឺត្រូវក្តាប់ ជាប់ឱកាសនិងបង្កើតនូវឱកាសថ្មី ជាពិសេស ឆ្លៀតយកឱកាសពីបដិវឌ្ឍន៍ឧស្សាហ កម្ម៤.០។ ក្រៅពីនោះ ត្រូវបន្តការកែទម្រង់បែបបទរដ្ឋបាលនិងកែលំអបរិយាកាសធ្វើ អាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ