វៀតណាមត្រៀមរៀបចំគ្រប់វិធានការដើម្បីបញ្ជូនពលករនៅលីប៊ីត្រឡប់មកប្រទេសវិញ
|
វៀតណាមត្រៀមរៀបចំគ្រប់វិធានការដើម្បីបញ្ជូនពលករនៅលីប៊ី
ត្រឡប់មកប្រទេសវិញ(រូបថតៈ dantri) |
(VOV)_នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung ទើបនឹងបាន
ផ្តល់មតិបញ្ជាណែនាំ ចំពោះក្រសួងការបរទេស ក្រសួងការងារ យុទ្ធជនពិការនិង
សង្គមកិច្ចស្ដីអំពីកិច្ចការគាំពារប្រជាពលរដ្ឋវៀតណាម នៅលីប៊ី។ តាមនោះ នា
យករដ្ឋមន្ត្រីបានស្នើ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចត្រូវផ្អាក់សកម្ម
ភាពបញ្ជូនពលករវៀតណាមទៅធ្វើការនៅលីប៊ី ក្រសួងការបរទេសនិងស្ថាប័ន
ដំណាងរបស់វៀតណាមប្រចាំនៅលីប៊ី ត្រូវតាមដានឲ្យបានជាប់ស្ថានភាព ម្ចាស់ការ រួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ យុទ្ធជនពិការនិង
សង្គមកិច្ចមានវិធានការធានាសន្តិសុខសំរាប់ពលករវៀតណាមនៅលីប៊ី។នាយករដ្ឋមន្ត្រីក៏បានស្នើក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចត្រូវមានផែនការ
បញ្ជូនពលករចំនួន២៨១នាក់ដែលកំពុងធ្វើការនៅទីក្រុង Tripoli និង Bengazi ត្រឡប់មកប្រទេសវិញយ៉ាងឆាប់ៗ តាមដានឲ្យបានជាប់ជានិច្ចអំពីស្ថានភាព
ជាក់ស្ដែង រៀបចំផែនការនិងរយៈពេលសមស្រប ដើម្បីបញ្ជូនពលករវៀត
ណាមទាំងឡាយត្រឡប់មកប្រទេសវិញ៕