វៀតណាមទទួលបានវ៉ាក់សាំង Pfizer ជាង ២,៦ លានដូសជាអំណោយរបស់សហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងនោះ វ៉ាក់សាំងជាង ១,៣ លានដូសបានមកដល់ទីក្រុងហាណូយនៅថ្ងៃទី ២៤ តុលា ហើយ ជាង ១,៣ លានដូសទៀតបានទៅកាន់ទីក្រុងហូជីមិញនៅព្រឹកថ្ងៃទី ២៥ តុលា។

វៀតណាមទទួលបានវ៉ាក់សាំង Pfizer ជាង ២,៦ លានដូសជាអំណោយរបស់សហរដ្ឋអាមេរិក - ảnh 1ការផ្តល់វ៉ាក់សាំងតាមរយៈយន្តការ COVAX បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត (រូបថត៖ UNICEF)

យោងតាមព័ត៌មាន ពីស្ថានបេសកកម្មការទូតសហរដ្ឋអាមេ រិកប្រចាំនៅវៀតណាម បានឱ្យដឹងថា COVAX បានផ្ទេរប្រគល់ទៅឱ្យប្រទេសវៀតណាមនូវវ៉ាក់សាំង Pfizer-BioNTech ជាង ២,៦ លានដូស ដោយសហរដ្ឋ អាមេរិកផ្តល់ជូន ដើម្បីជូយវៀត ណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ ក្នុងនោះ វ៉ាក់សាំងជាង ១,៣ លានដូសបានមកដល់ទីក្រុងហាណូយនៅថ្ងៃទី ២៤ តុលា ហើយ ជាង ១,៣ លានដូសទៀតបានទៅកាន់ទីក្រុងហូជីមិញនៅព្រឹកថ្ងៃទី ២៥ តុលា។

នេះជាលើកទីប្រាំមួយហើយ ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យវៀតណាមនូវវ៉ាក់សាំងតាមរយៈយន្តការ COVAX ដែលនាំឱ្យចំនួនសរុបនៃវ៉ាក់សាំងកូវីដ ១៩ ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យវៀត ណាមរហូតមកដល់ពេលនេះឡើងដល់ទៅ ១២,១ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ