វៀតណាមទទួលពលរដ្ឋមកពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះ មកពីរដ្ឋជាច្រើននៃសហរដ្ឋ អាមេរិក ក្នុងនោះមានទាំងក្មេងអាយុ ក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលមានជំងឺប្រចាំកាយ ពលករមានទិដ្ឋាការផុតសុពលភាព និងនិស្សិតមួយចំនួន ផង។
ពលរដ្ឋវៀតណាមដែលត្រឡប់មកពី San Francisco |
នៅថ្ងៃទី ២៦ និងទី ២៧ ខែកក្កដា ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀត ណាមស្ថាប័នតំណាងរបស់វៀត ណាមនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសម្របសម្រួលជាមួយអាជ្ញាធរ អាមេ រិក អនុវត្តន៍ជើងហោះហើរមួយដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ២៨០ នាក់ ចេញពីអាកាសយានដ្ឋាន San Francisco វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះ មកពីរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក ក្នុងនោះមានទាំងក្មេងអាយុ ក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលមានជំងឺប្រចាំកាយ ពលករមានទិដ្ឋា ការផុតសុពលភាព និងនិស្សិតមួយចំនួនផង។
បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Van Don នៃខេត្ត Quang Ninh មកអ្នកដំណើរដែលចូលរួមជើងហោះហើរទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកសុខាភិបាលនិងដាក់ឲ្យធ្វើចត្តាឡីស័កតាមការកំណត់។