វៀតណាមទទួលវ៉ាក់សាំង AstraZeneca ចំនួន១,៤លានដូសបន្ថែមទៀត

(VOVWORLD) - នេះជាការប្រគល់វ៉ាក់សាំងលើកទី១០និងទី១១ តាម កិច្ចសន្យាទិញវ៉ាក់សាំងចំនួន៣០លានដូសរវាង AstraZeneca និងក្រុមហ៊ុនភាគហ៊ុន វ៉ាក់សាំងវៀតណាម (VNVC)។ 
វៀតណាមទទួលវ៉ាក់សាំង AstraZeneca ចំនួន១,៤លានដូសបន្ថែមទៀត - ảnh 1កញ្ចប់វ៉ាក់សាំងថ្មីបំផុតត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះ Tan Son Nhat នៅថ្ងៃទី២៧ សីហា។ (រូបថត៖ VNA)
វ៉ាក់សាំង AstraZeneca ចំនួន២កញ្ចប់ ក្នុងបរិមាណជាង១,៤លានដូសបានមក ដល់ទីក្រុងហូជីមិញបន្ថែមទៀត។ នេះជាការប្រគល់វ៉ាក់សាំងលើកទី១០និងទី១១ តាម កិច្ចសន្យាទិញវ៉ាក់សាំងចំនួន៣០ លានដូសរវាង AstraZeneca និងក្រុមហ៊ុនភាគហ៊ុន វ៉ាក់សាំងវៀតណាម (VNVC)។ កិច្ចសន្យានេះបាននាំមកជូនវៀតណាមចំនួនវ៉ាក់សាំង ជិត៨,២លានដូស ក្នុងចំណោមវ៉ាក់សាំង AstraZeneca សរុបចំនួន ១៧ លានដូស ដែលត្រូវបានផ្គត់ផ្គង់តាមរយៈ VNVC យន្តការ COVAX និងជំនួយឧបត្ថម្ភរវាងរដ្ឋា ភិបាលនានា។ វ៉ាក់សាំង AstraZeneca នាបច្ចុប្បន្នស្រូបយកប្រមាណ៦៤%នៃប្រភព ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ លើទូទាំងប្រទេស។
គិតត្រឹមពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង២៤ លានដូសពីប្រភពផ្សេងៗគ្នា។ ក្រោយរយៈពេល៦ខែ វៀតណាមចាក់វ៉ាក់សាំងបាន ជាង១៨,៥លានដូស។ នាបច្ចុប្បន្ន ប្រជាពលរដ្ឋវៀតណាមចំនួន១៦,៣លាននាក់ត្រូវ បានចាក់ដូសទី១ ខណៈដែល២,១លាននាក់ត្រូវបានចាក់គ្រប់២ដូសទៅហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ