វៀតណាមនិង Butane បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -លោកនាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា លោក Tashi Dorji ជំរុញសកម្មភាពជាក់ស្ដែងនានារវាងភាគីទាំងពីរ ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាល់រដ្ឋ រដ្ឋសភា បក្ស តំបន់ និងជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន សំដៅបង្កើនការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក។
វៀតណាមនិង Butane បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោក Tashi Dorji ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ Butane (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី១៣ ខែភសភា នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយលោក Tashi Dorji ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ Butane ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគម៍លោក Tashi Dorji ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមមហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩។ លោកនាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា លោក Tashi Dorji ជំរុញសកម្មភាពជាក់ស្ដែងនានារវាងភាគីទាំងពីរ ដើម្បីបង្កើនការជួបប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាល់រដ្ឋ រដ្ឋសភា បក្ស តំបន់ និងជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជន សំដៅបង្កើនការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក។

ចំណែកឯកលោក Tashi Dorji ប្រធានព្រឹទ្ធសភា Butane បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំឲ្យមហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ របស់វៀតណាម។ លោក Tashi Dorji បានសង្កេតឃើញថាភាគីទាំងពីរមានភាពស្រដៀងគ្នាជាច្រើនអំពីទេសភាព សាសនា មនុស្ស ហើយនេះគឺជាលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ លោក Tashi Dorji បានឲ្យដឹងថា Butane កំពុងជំរុញខ្លាំងការធ្វើកំណែទម្រង់ និងធ្វើយន្តូបនីយកម្មកសិកម្ម ហេតុដូច្នេះហើយ Butane មានគោលបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម។ លោក Tashi Dorji បានអះអាងថា ក្រោយពីពេលធ្វើមាតុភូមិនិវត្តន៍នោះ លោកនឹងផ្លាស់ប្ដូរមតិជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រវៀតណាមឈរឈ្មោះ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ