|
វៀតណាមនិង EU ខំប្រឹងប្រែងសម្រេចការចរចារ FTA(TTXVN) |
(VOV)_នាថ្ងៃទី១៣ មករា នៅក្នុងជំនួបធ្វើការលើកទី៦ ស្ដីពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី វៀតណាម EU ( FTA បានបើកជាផ្លូវការនៅទីក្រុង Brussels
( បែល្ស៊ីក) ដើម្បីសម្រេចការចរចារយ៉ាងឆាប់ៗ ដូចនឹងគោលដៅដែលថ្នាក់ដឹក នាំនៃភាគីទាំងពិរដែលបានដាក់ចេញ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋ មន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មនិងជាប្រធានក្រុមចរចារដ្ឋាភិបាលស្ដីពីសេដ្ឋកិច្ច
និងពាណិជ្ជកម្មអន្តរជាតិ លោក Tran Quoc Khanh។ ប្រធានក្រុមចរចា EU លោក
Mauro Petriccione អគ្គនាយកអគ្គនាយកដ្ឋានពាណិជ្ជកម្ម។
នៅទីនេះ ប្រធានគណៈកម្មាធិការវៀតណាមនិងEU បានបន្តសង្កត់ធ្ងន់ទៅ
លើគោលដៅសម្រេចការចរចារយ៉ាងឆាប់ៗ ដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរបាន
ដាក់ចេញ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃធ្វើការខាងមុខនេះ ប្រធានគណៈកម្មាធិការទាំងពិរនឹង
បន្តពិភាក្សាយ៉ាងម៉ត់ចត់អំពីទស្សនៈ ការកំណត់ទិសដៅ និងដំណើការដោះស្រាយ
ក្នុងវិស័យសំខាន់នានា ដើម្បីគោលដៅជំរុញការចរចារអំពីខ្លឹមសារនានាដែលបាន
ដាក់ចេញ បង្កើតគ្រិះដ្ឋាន ដើម្បីទទួលបានលទ្ធផលជាជំហានៗក្នុងការចរចារនានា
បំពេញតម្រូវការរបស់ភាគីទាំងពីរ។