វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -នារសៀលថ្ងៃទី៩សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា លោក នៃ ប៉េណា ដែលកំពុងបំពេញទស្សកិច្ចជាផ្លូវការនៅវៀតណាម។ 
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ VOV) 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានចាត់ទុកថា ប្រទេស ទាំងពីរ គប្បីបង្កើនថែមទៀត ចំណងសាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិការគាំទ្រ ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក រួមចំណែកសកម្មទៅក្នុងសន្តិភាព  ការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ប្រទេសទាំងពីរបន្តជម្រុញកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឲ្យទទួលបាន៥ពាន់លានដុល្លាយ៉ាងឆាប់ៗ។ នាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យប្រ ទេសទាំងពីរ រួមសហការជាមួយស្ថាប័នទាក់ទិននានាឲ្យសម្រេចយ៉ាងឆាប់រហ័ស ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោក បន្តកសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរឲ្យ ក្លាយទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ក្នុងឱកាសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រំលឹកខួបលើកទី៥០ទិវា បង្កើត (ថ្ងៃទី៨សីហា) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ប្រទេសទាំងពីរនឹងស្រុះចិត្តគំនិតរួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់អាស៊ាន។

        រីឯខ្លួនវិញ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោកនៃ ប៉េណា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺសម្តែងនូវសារមួយស្តីពីទំនាក់ទំនងយ៉ាងល្អប្រសើររវាង កម្ពុជាជាមួយវៀតណាម។ លោកនៃ ប៉េណាក៏បានជំរាបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីលទ្ធផលនៃកិច្ចចរចារជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ