វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ


វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញការងារនៅកម្ពុជា (Image: VNA)

 (VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ កម្ពុជា សម្តេច ស ខេង នាថ្ងៃទី ១១​ ឧសភា គណៈប្រតិភូជាន់ខ្ពស់ក្រសួងន
គរបាល វៀតណាមដឹកនាំដោយរដ្ឋមន្ត្រី ឧត្តមេសេនីយ៍ឯក លោក To Lam បាន
បំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា។​ នៅការចរចារ ភាគីទាំងពីរបាន
ឯកភាពបន្តអនុវត្តបណ្ដាកិច្ចព្រម ព្រៀងនិងផែនការសហប្រតិបត្តិការដែល
ត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០១៦ ព្រមទាំង ផ្លាស់ប្តូរយោបល់ វាយតំលៃស្ថានភាព
 បំពេញបន្ថែមខ្លឹមសារសហប្រតិបត្តិការថ្មីសំដៅឆ្លើយ តបនឹងតម្រូវការសភាព
ការសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។ ទ​ន្ទឹមនឹងនោះ ភាគីទាំងពីរក៏បាន
ឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង
នឹង​បទល្មើសគ្រឿងញៀនបទល្មើសបច្ចេកវិទ្យាខ្ពស់ហើយផ្លាស់ប្តូរបទពិសោធន៍
ក្នុងការបណ្តុះបណ្ដាលមន្ត្រីសំរាប់ក្រសួងមហាផ្ទៃកម្ពុជា ផងដែរ។ តាមរយៈនោះ
រួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីរវាង
វៀតណាមនិងកម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី
ក្រសួងនគរបាលវៀតណាម លោក To Lam និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង​បានចុះហត្ថលេខាលើ ឯកសារបំពេញ
បន្ថែមផែនការសហប្រតិបត្តិការឆ្នាំ ២០១៦ រវាងក្រសួងនគរបាលវៀតណាម
និងក្រសួងមហាផ្ទៃកម្ពុជា ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ