វៀតណាមនិងចិនខំប្រឹងប្រែងនៃតំលៃពាណិជ្ជកម្មទទួលបាន១សែនលានដុល្លារអាមេរិកនាឆ្នាំ២០១៧
|
វៀតណាមនិងចិនខំប្រឹងប្រែងនៃតំលៃពាណិជ្ជកម្មទទួលបាន១សែនលានដុល្លារអាមេរិកនាឆ្នាំ២០១៧ (vietnamnet.vn) |
Vovworld-សម័យប្រជុំលើកទី៩គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មវៀតណាម-ចិនបានបើកនាថ្ងៃទី២០តុលានៅរដ្ឋធានីប៉េកាំង។ គណៈ
ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក
Nguyen Cam Tu។ នៅកិច្ចប្រជុំនេះ ភាគីទាំងពីរទទួលបានការយល់ដឹងរួមក្នុងវិស័យ
ផ្លាស់ប្តូរវិធានការសំដៅអនុវត្តគោលដៅដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន
ដាក់ចេញនៃតំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគីឡើង១សែនលានដុល្លារអាមេរិកនាឆ្នាំ
២០១៧និងដោះស្រាយបញ្ហានាំចូលហួសកំរិតពីចិន។ ភាគីទាំងពីរបានឯកភាពបន្ត
អនុវត្តល្អអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យ
ពាណិជ្ជកម្មទំនិញកសិផលសំដៅជំរុញការនាំចេញមុខទំនិញកសិជលផលរបស់
វៀតណាមទៅចិន។បញ្ចប់សម័យប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ
សម័យប្រជុំលើកទី៩គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀត
ណាម-ចិន៕