វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការយោធា

វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាម បានជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Zhang Yang ប្រធានអគ្គស្នងការនយោបាយ កងទ័ពរំដោះ​ប្រជាជន​ចិន(TTXVN)

(VOV)_នារសៀលថ្ងៃទី ១៦ កក្កដា នៅទីស្នាកការក្រសួងការពារ​ប្រទេសចិន  ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាម  បានជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក Zhang Yang ប្រធានអគ្គស្នង ការនយោបាយ កងទ័ពរំដោះ​ប្រជាជន​ចិន។ នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក 
Zhang Yangបានអោយដឹង​ថា÷ ​ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ  ត្រូវបាន
ចាត់ ទុកជាសរសរស្នូល រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដៃគូយុទ្ធ
សាស្ត្រលើគ្រប់​វិស័យរវាងវៀតណាមនិងចិន។ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung ក៏បានអះអាងថា÷ ការកសាង ពង្រឹងនិងពង្រីក ទំនាក៉ទំនងមិត្តភាពដ៏ល្អប្រ
សើរ ចីរភាពជាមួយចិន ជាការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋាភិ
បាល និងកងទ័ពប្រជាជនវៀតណាម។ វៀតណាមចាំជានិច្ច​ការជួយឧបត្ថម្ភដ៏ធំ
ធេងរបស់ចិន  សំរាប់បដិវត្តន៍វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងចំនួន២ ដណ្ដើម ឯករាជ្យ ឯកភាពប្រទេសជាតិ។ ក្នុងរយះពេលកន្លងទៅ ក្រសួងការពារប្រទេសនៃ ប្រទេសទាំងពីរ បានមានសកម្មភាពសហ​ប្រតិបត្តិការជាច្រើន ប្រកបដោយបើក
ទូលាយ  ស៊ីជំរៅ និងនាំមកប្រសិទ្ធិ​ភាពជាក់ស្ដែង។ ក្នុងរយះពេលខាងមុខនេះ 
ក្រសួង ការពារប្រទេស​វៀត​នាមមានគោលបំណងថា÷ ក្រសួងការពារប្រទេសនៃ ប្រទេសទាំងពីរ មាន​បន្ថែមបណ្ដាជំនួបសន្ទនា ការ​ផ្លាស់ប្តូរបទពិសោធន៍ ដើម្បី
បង្កើនថែមទៀត​ការ​យល់ដឹងគ្នាទៅវិញទៅមក ប្រសិទ្ធិភាព និងសមស្របជាមួយ
ទំនាក់​ទំនងនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ