វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល

វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល - ảnh 1
វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី
កិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល (រូបថតៈ nhandan.com)


(VOVworld)-វៀតណាមនិងជប៉ុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់
ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងជលផល នាថ្ងៃទី១១មិនា នៅទីក្រុង
ហាណូយ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អភិបាលខេត្ត Wakayama លោក
Yoshinobu Nisaka ។ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន
បទវៀតណាម លោក Cao Duc Phat បានអះអាងថា៖

        “យើងខ្ញុំមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុន មិនត្រឹមតែ អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រជា
ជននៃប្រទេសទាំងពីរ វៀតណាមនិងប្រជាជនជប៉ុនទៀតផង។ ក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទនឹងរួមជាមួយលោកអភិបាលនិងបណ្តាអង្គភាពអាជីវកម្ម
នានាខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះ
ក្លាយទៅជាការពិត”។

        តាមអនុស្សារណៈយោគយល់នេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍វៀត
ណាម រួមជាមួយ ខេត្ត Wakayama របស់ជប៉ុន និងប្រមូលផ្តុំសហប្រតិបត្តិ
ការនិងអភិវឌ្ឍន៍បណ្តាបច្ចេកវិទ្យា ជឿនលឿនក្នុងការផលិតចំណុះវិស័យ
កសិកម្មនិងជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ