វៀតណាមនិងជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន អញ្ជើញជួបជាមួយលោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម

(VOVworld)-នាថ្ងៃទី១១មេសា គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាម
 ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បាន
អញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសមាគមមិត្តភាពជប៉ុន វៀតណាម ក្រសួងគមនាគម
 ន៍ជប៉ុននិងស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ផងដែរ។​នៅក្នុងជំនួប
 ជាមួយលោក Toshihiro Nikai ប្រធានសម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀតណាម
លោក Nguyen Chi Dung បានសម្តែងគោលបំណងចង់ឲ្យរដ្ឋាភិបាលជប៉ុនផ្តល់
ប្រភពទុន ODA ជាមួយនឹង លក្ខខណ្ឌល្អបំផុតសម្រាប់វៀតណាម។

        ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍ជប៉ុន លោក Nguyen Chi Dung
បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ី
ជម្រៅជាមួយជប៉ុននិងមានបំណងជម្រុញទំនាក់ទំនងនេះឡើងកំពស់ថ្មី។

        ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយប្រធាន JICA លោក Kitaoka Shinichi លោក
Nguyen Chi Dung បានអះអាងថា គំរោងការសំខាន់ៗរបស់ JICA នៅវៀតណាម
 កំពុងពង្រីកប្រសិទ្ធភាពល្អក្នុងដំណាក់កាលអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ