វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន

វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន - ảnh 1
វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន (រូបថតៈ TTXVN)

(VOVworld)- វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់
ប្រេងឧស្ម័ន។ កិច្ចព្រមព្រៀងនេះទទួលបានក្នុងក្របខ័ណ្ឌនៃវេទិការសេដ្ឋកិច្ច
អន្តរជាតិលើកទី២០ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨មិថុនា នៅក្រុង
Saint-Peterburg របស់រុស្ស៊ី រវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Rosneft (រុស្ស៊ី) ជាមួយ
អគ្គក្រុមហ៊ុនប្រេងវៀតណាម (PV Oil)។ តាមកិច្ចព្រមព្រៀងនេះ ពីឥឡូវ រហូតដល់
ឆ្នាំ២០៤០ Rosneft នឹងផ្គត់ផ្គង់ឲ្យវៀតណាមបរិមាណប្រេងឡើងទៅ​៩៦លានតោន
។​នេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងធំបំផុតតាំងពីមុនមកដែល ស្ថិតក្នុងយុទ្ធ
សាស្ត្របើកទូលាយដៃគូនៅទីផ្សារអាស៊ី-ប៉ាស៊ីហ្វិករបស់រុស្ស៊ី។ តាម នាយកប្រតិ
បត្តិរបស់ Rosneft លោក Igor Sechin ថា កុងត្រាយូរអង្វែងនៃកិច្ច​សន្យានេះ នឹង
អនុញ្ញត្តឲ្យ Rosneft មិនត្រឹមតែលើកកំពស់ប្រសិទ្ធិភាពសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែម
ទាំងជាកត្តាមួយរួមចំណែកស្ថិរភាពទីផ្សារឥន្ធៈលើពិភពលោក ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ