វៀតណាមនឹងលក់អង្ករចំនួន២០ម៉ឺនតោនសំរាប់ហ្វីលីពិន

វៀតណាមនឹងលក់អង្ករចំនួន២០ម៉ឺនតោនសំរាប់ហ្វីលីពិន - ảnh 1
វៀតណាមនឹងលក់អង្ករចំនួន២០ម៉ឺនតោនសំរាប់ហ្វីលីពិន

(VOV)_តាមក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមថា៖ ​ស្ថាប័នស្បៀង អា ហារជាតិហ្វីលីពិន (NFA) ទើបនឹងបានអនុម័តលើ​សេចក្ដី​សម្រេចចិត្តនាំចូល អង្ករ ចំនួន២០ហមឹនតោន ពីវៀតណាម តាមកិច្ច​ព្រមព្រៀងអន្តររដ្ឋាភិបាល។ មុននោះ  វៀតណាមនិងថៃបានចូលរួមការ​ដេញថ្លៃផ្គត់ផ្គង់អង្ករចំនួន៥០ម៉ឺនតោនសំរាប់ហ្វី
លីពិន។ គណៈកម្មាធិការដេញថ្លៃនៃស្ថាប័នស្បៀងអាហារជាតិហ្វីលីពិន បានសម្រេច ចិត្តទិញអង្ករចំនួន៣០ម៉ឺនតោនពីថៃ និងអញ្ជើញវៀតណាមផ្គត់ផ្គង់អង្ករចំនួន២០​ម៉ឺនតោនដោយមានតំលៃស្មើនឹងតំលៃរបស់ថៃបាននាំចេញគឺ ៤៧៥ ​  USD/តោន។ 
តាមគំរោង ​បរិមាណអង្ករនេះ​ត្រូវប្រគល់ជូ​នពីថ្ងៃទី១៥​តុលា​ដល់ថ្ងៃទី១៥ធ្នូឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ