វៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

វៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ - ảnh 1
(រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

(VOV)-ពិធីទទួលប្រធានាធិបតីសាធារណៈរដ្ធស៊ីលី Sebastian Pinera Echenique
ដែល​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តី
អញ្ជើញ​របស់​ប្រធានរដ្ធវៀតណាម Truong Tan Sang បានប្រព្រឹត្តទៅនាថ្ងៃទី
២២មិនានៅក្រុង​ហាណូយ។​ក្រោយពិធីទទួល ប្រមុខរដ្ធទាំងពីររូបបានដំណើរ
ការសន្ទនា។ ក្រោយពិធីសន្ទនា ប្រធានរដ្ធវៀតណាម Truong Tan Sang និង​​
ប្រធានាធិបតី​ស៊ិលី Sebastian Pinera Echenique បាចេញសេចក្តីថ្លែងការណ៏រួមវៀត
ណាម-ស៊ីលី ក្នុងនោះអះអាងថា៖នឹង បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់
វិស័យឲ្យខ្លាំងក្លាថែមទៀត។ នៅក្នុង​​ ​ជំនួប​ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយ
ពិធីសន្ទនា ប្រធានរដ្ធ Truong Tan Sang បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ
របស់ប្រធានាធិបតីស៊ីលីបានរួម​ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-
ស៊ីលីកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ឡើងកំពស់ថ្មី៖ “ទំនាក់ទំនងវៀតណាម-ស៊ីលីដែលត្រូវ
បាន លោកប្រធានហូជីមិញនិងលោក​ប្រធានាធិបតី Sanvado Sinde ដាក់គ្រឹះស្ថាន ក្នុងរ
យៈពេលកន្លងមក បាន​អភិវឌ្ឍន៍​សកម្ម ។ ភាគីទាំងពីរជានិច្ចកាលលៃទុក ឲ្យគ្នានួវ
មនោសញ្ជេតនាដ៏​ល្អ​ប្រសើរ។ ទំនាក់ទំនងសេដ្ធកិច្ច-ពាណិជ្ជកម្មទ្វេភាគី បានអភិវឌ្ឍន៍
យ៉ាងលឿន​និង​មានឪកាសជាច្រើនដើម្បីអភិវឌ្ឍន៍តទៅទៀត។” រីឯ ប្រធានាធិបតី
 Sebastian Pinnera Echinique បានសម្តែងនូវចំណាប់​អារម្មចំពោះប្រពៃណី និងការអភិវឌ្ឍន៌
របស់វៀតណាមក្នុង រយៈពេលជិតៗនេះ។ លោក Sebastian Pinnera Echinique មាន
ប្រសាស្រ្តថា៖    “វៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្រ្ត ខ្ញុំកោតសសើរ ការ
តស៊ូ​ដន្តើមយកឯករាជ្យនិងការអភិវឌ្ឍន៌របស់វៀតណាមក្នុងរយៈពេលថ្មីៗ នេះ។
វៀតណាម​មានខឿនសេដ្ឋកិច្ចខ្លៀវក្លា ស្ថិតក្នុងតំបន់​ប៉ាស៊ីហ្វិក និងជាចំណុច
ភ្លឺរបស់​ពិភពលោក។ ទំនាក់ទមនងនៃ​ប្រទេស​ ទាំងពីរមានការអភិវឌ្ឍន៌
យ៉ាងល្អប្រសើ ដោយមានបណ្តា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
ជាមូលដ្ឋាន​សម្រាប់​ជំរុញ តំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។”
ក៏នា​​ថ្ងៃ​ដដែល ប្រធានាធិបតី Sebastian Pinera Echenique បានជួបសន្ទនា​ជា​
មួយ​ប្រធានរដ្ធសភាវៀតណាម Nguyen Sinh Hung ជួបសំដែងការគួរសម​
អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong និងជួបសន្ទនាជា
មួយ​នាយករដ្ធមន្ត្រី Nguyen Tan Dung។
មុននោះនាព្រឹកថ្ងៃទិ២២មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique បានមកគោរពវិញ្ញាណក្ខ័នលោកប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ ដាក់
កម្រង​​ផ្កានៅស្តូបបណ្ដាវីរជនយុទ្ធជនពលីជាដើម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ