វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកំពស់ថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបចរចារជាមួយសមភាគី
ស្លូវ៉ាគី លោក Peter Pellegrini ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ វិច្ឆិកា។
វៀតណាមនិងស្លូវ៉ាគីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកំពស់ថ្មី |
(VOVworld) – នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានជួបចរចារជាមួយសមភាគីស្លូវ៉ាគី លោក Peter Pellegrini ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ វិច្ឆិកា។ ដើម្បីនាំកិច្ចសហប្រតិបត្តិការឡើងកំពស់ថ្មី ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងបន្ត លើកកំពស់គុណភាពនៃយន្តការគណៈកម្មាធិការចម្រុះស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនពន្លឿនពាណិជ្ជកម្មវិនិយោគ លើកទឹកចិត្តនិងបង្កលក្ខណៈដើម្បីសហគ្រាសនៃប្រទេស ទាំងពីរផ្សាភ្ជាប់ដៃគូនិងស្វែងរកទីផ្សារ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិសន្តិសុខវប្បធម៌អប់រំបណ្តុះបណ្ដាលនិងវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។ ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue និងសមភាគីស្លូវ៉ាគី លោក Peter Pellegrini សម្តែងការពេញចិត្តចំពោះកិច្ចសហការស្អិតរមួតប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើវេទិកាអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានអះអាងថា៖ ស្លូវ៉ាគីគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀតណាមនិង EU ក្នុងការចុះហត្ថលេខានិងអនុម័ត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA)។ បញ្ហាលើសមុទ្រខាងកើត ថ្នាកដឹកនាំទាំងពីររូបសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដោះស្រាយជំលោះដោយសន្តិវិធី រួមមាន ដំណើរការទូតនិងគត្តិយុត្តិឲ្យសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ២៩៨២ (UNCLOS ១៩៨២)។
នារសៀលថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini ផងដែរ។