វៀតណាមនិងសហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការពលករ

(VOVworld) - នាថ្ងៃទី១៧វិច្ឆិកា នៅទីក្រុងមូស្គូ ឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី
លោក Nguyen Thanh Son បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកស្ថាប័ន
អន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីលោក Konstatin Romodanovsky អំពីបញ្ហាទាក់ទិនដល់
សកម្មភាពសហប្រតិបតិ្តការពលករនិងសហគមន៍ជនវៀតណាមនៅប្រទេសនេះ។
លោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា ភាគីទាំង២ត្រូវមានវិធានការត្រឹមត្រូវ
ក្នុងនោះឆាប់បង្កើតនិងបង្កើនក្រុមសហការទ្វេភាគីវៀតណាម-រុស្ស៊ី សំដៅដោះ
ស្រាយទាន់ពេលវេលារាល់ការជំពាក់ជំពិន ឲ្យសមស្របជាមួយនឹងស្មារតីមនុស្ស
ធម៌និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំង២។លោក
Nguyen Thanh Son ក៏បាននាំចេញការផ្ដើមគំនិត បើកទូលាយកិច្ចសហប្រតិបតិ្តការ
ពលករក្នុងវិស័យកសិកម្មនិងឧស្សាហកម្មធុនស្រាល ព្រមទាំងធ្វើអាជីវកម្មឲ្យអស់
សក្ដានុភាពរបស់មជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយនៅមូស្គូ។

វៀតណាមនិងសហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការពលករ - ảnh 1
ជំនួបចរចាររវាងឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son​ និងរដ្ឋមន្រ្តីទទួលបន្ទុកស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីលោក Konstatin Romodanovsky


រីឯខ្លួនវិញ លោក Romodanovsky បានឲ្យដឹងថា ស្ថាប័នអន្តោប្រវេសន៍របស់រុស្ស៊ី
នឹងលាតត្រដាងអនុវត្តយ៉ាងសកម្មការបញ្ជាណែនាំរបស់លោកប្រធានាធិបតីរុស្ស៊ី
Vladimir Putin អំពីការផ្ដួចផ្ដើមគំនិតបង្កលក្ខណៈងាយស្រួយសំរាប់សហគមន៍ជន
វៀតណាមនៅប្រទេសនេះ។ភាគីទាំង២បានឯកភាពអំពីផែនការសហប្រតិបតិ្តការ
ជាក់ស្ដែង សំដៅបង្កើនការងារសារព័ត៏មាន ជំរុញកិច្ចសហប្រតិបតិ្តការពលករនិង
ស្វែងរកនិងនាំចញបណ្ដាដំណោះស្រាយជាក់ស្ដែងសំរាប់បញ្ហាគត្តិយុត្តិទាក់ទិន
ដល់សហគមន៍ជនវៀតណាមនៅរុស្ស៊ីផងដែរ៕

                                                       Diep Anh អ្នកយកព័ត៏មានVOVប្រចាំនៅរុស្ស៊ី

ប្រតិកម្មទៅវិញ

ផ្សេងៗ