វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការវិនិយោគនិងពាណិជ្ជកម្ម

(VOVWORLD) -  សិក្ខាសាលាស្តីពីការបង្កើនទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងវៀតណាមតាមរយៈការវិនិ យោគនិងពាណិជ្ជកម្ម ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរ ជាតិ Royal Egmont  សហការជាមួយមជ្ឈមណ្ឌលបណ្តាញ សហគ្រាស EU - វៀតណាម រៀបចំឡើងនាថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក។

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការវិនិយោគនិងពាណិជ្ជកម្ម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Vu Anh Quang ថ្លែងក្នុងសិក្ខាសាលា (រូបថតៈ TTXVN) 

នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) នឹងជួយបង្កើនភាពជាដៃគូទ្វេភាគីនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ រាល់ការសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ នឹងជួយកែលម្អរបៀបរបបសេដ្ឋកិច្ចទីផ្សារនិងបរិយាកាសវិនិយោគ  ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលធានាសុវត្ថិ ភាពសម្រាប់វិនិយោគិនមកពីអឺរ៉ុប។ តំណាងចូលរួមទាំងអស់បានស្រុះចិត្តគំនិតចំពោះមតិថា  EVFTA និង EVIPA គឺជាគន្លឹះផ្តល់នូវអត្ថប្រយោជន៍រួមចំពោះទាំង សហគមន៍អឺរ៉ុបនិងវៀតណាមផង ព្រមទាំងដើរតួនាទីជាក្របខ័ណ្ឌច្បាប់សំខាន់បំផុតសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគរវាងភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ