វៀតណាមនិងឡាវសហប្រតិបត្តិការការពារកេរ្តិ៍ដំណែល

 (VOV)_មជ្ឈមណ្ឌលអភិរក្សរកេរ្តិ៍ដំណែលអតីតបរមរាជវាំង Hue និង ការិយាល័យ

កេរ្តិ៍ ដំណែល ពិភពលោក LuangPrabang(ឡាវ)បាន ចុះហត្ថលេខាលើឯកសារ
 អនុស្សារណះ យោគយល់គ្នាស្ដីពី÷ ការផ្លាស់ប្តូរ  កិច្ចសហប្រតិបត្តិ  ការក្នុង
វិស័យគ្រប់គ្រង  អភិរក្សរ និងពង្រីកតំលៃកេរ្តិ៍ដំណែលវប្បធម៌ ​នាថ្ងៃ ទី២២ មេសា។
 លោក Nguyen Van Phuc ប្រធានការិយាល័យ នៃ មជ្ឈមណ្ឌលអភិរក្សរកេរ្តិ៍ដំណែល
អតីតបរមរាជវាំង Hue ខេត្ត Thua Thien Hue បានអោយដឹងថា÷ 

   “ គោលដៅរបស់កម្មវិធីនេះគឺ ផ្លាស់ប្តូរនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការ
ងារ គ្រប់គ្រងរបស់មណ្ឌលកេរ្តិ៍ដំណែលទាំងពីរ។ ពិសេសគឺបណ្ដា កម្មវិធីផ្លាស់ប្តូរ បណ្ដុះបណ្ដាល រៀបចំបណ្ដាកម្មវិធីហ្វឹកហ្វើន ទាក់ទិនដល់ ការគ្រប់គ្រង និងអភិ
រក្សរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏មានកម្មវិធីសហប្រតិបត្តិការអំពីការស្រាវជ្រាវ ប្រវត្តិសាស្ត្រ ស្រាវជ្រាវដើម្បីពង្រីកបណ្ដាតំលៃកេរ្តិ៍ដំណែល ដើម្បីអភិវឌ្ឍន៍ទេសចរណ៍៕”

វៀតណាមនិងឡាវសហប្រតិបត្តិការការពារកេរ្តិ៍ដំណែល                                               - ảnh 1
អតីតបរមរាជវាំង Hue (vov5)


ប្រតិកម្មទៅវិញ

ផ្សេងៗ