វៀតណាមនិងអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការចាត់បញ្ជូនកងពេទ្យចល័តទៅកាន់ប្រទេសស៊ូដង់ខាងត្បូង

(VOVWORLD) - នាថ្ងៃទី២៦ ខែកញ្ញា នៅទីស្តីការអង្គការសហប្រជាជាតិ (អ.ស.ប) ទីក្រុងញូយ៉ក (អាមេរិក) ប្រធានគណៈប្រតិភូបេសកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅ អ.ស.ប លោក Dang Dinh Quy និង អនុប្រធានអគ្គលេខាធិការ អ.ស.ប លោក Atul Khare បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីការចាត់បញ្ជូនកងពេទ្យកំរិត២ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។
វៀតណាមនិងអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការចាត់បញ្ជូនកងពេទ្យចល័តទៅកាន់ប្រទេសស៊ូដង់ខាងត្បូង - ảnh 1 ប្រធានគណៈប្រតិភូបេសកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅ អ.ស.ប លោក Dang Dinh Quy និង អនុប្រធានអគ្គលេខាធិការ អ.ស.ប លោក Atul Khare បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការចាត់បញ្ជូនកងពេទ្យចល័តទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។

កិច្ចព្រមព្រៀងនេះបានបង្ហាញពីកិច្ចសហប្រតិប្តិការរវាងវៀតណាមនិង អ.ស.ប ក្នុងវិស័យរក្សាសន្តិភាព។ ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោក Atul Khare បានអបអរសាទរនិងសំដែងនូវក្តីសម្ឃឹមថា វៀតណាមនឹងរួមវិភាគទានកងពេទ្យ មួយ ដែលមានគុណភាពខ្ពស់ និងប្រការនេះអាចរួមចំណែកក្នុងសកម្មភាពរក្សា សន្តិភាពនៅ អ.ស.ប ប្រកដដោយប្រសិទ្ធភាព។ លោក Khare ក៏សង្ឃឹមថា វៀតណាម នឹងមានការរួមចែកយ៉ាងស៊ីជម្រៅថែមទៀតក្នុងភារកិច្ចដ៏សំខាន់នេះ នៅអ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ