វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស

          (VOV)_នាថ្ងៃទី២៨ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក ​Nguyen Chi
 Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ​បានទទួល​ជួបឧបការីស្ដីទី រដ្ឋ
មន្ត្រី ក្រសួងការបរទេសអាមេរិក Joseph Y.Yun ក្នុង​ឱកាស​ ចូលរួមជំនួបសន្ទនា វៀត
ណាម-អាមេរិក ស្ដីពីតំបន់​អាស៊ី ប៉ាស៊ីហ្វីក តាមការព្រមព្រៀងរវាងក្រសួងការបរ
ទេសនៃប្រទេស​ទាំងពីរ។ នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh​​ បានរំលឹក
ឡើងវិញ​នូវបណ្ដាព្រឹត្តិការណ៍សហប្រតិបត្តិការណ៍ការពារប្រទេស នៃប្រទេសទាំង
ពីរ  ក្នុងរយះពេលជិតៗនេះ ពិសេសគឺសង្កត់ធ្ងន់ទៅលើបណ្ដាព្រឹត្តិការណ៍ដែលបាន និងកំពុងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០១៣។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានអះ អាងថា÷ ការដែលក្រសួងការពារប្រទេសវៀតណាមនិងអាមេ​រិក ចុះហត្ថលេលើកំ
ណត់ ហេតុសហប្រតិបត្តិការ ការពារប្រទេសនាឆ្នាំ​២០១១ បានបើកទូលាយក្រប
ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់ភាគីទាំង​ពី និងភាគីទាំងពីរ បានកំពុងអនុវត្តល្អ
រាល់ ខ្លឹមសារនៃការកំណត់ហេតុនេះ។ ឧបការីស្ដីទី រដ្ឋមន្ត្រីក្រសួងការបរទេសអា
មេរិក Joseph Y.Yun បានសម្ដែង​នូវការជឿជាក់ថា÷ ក្នុងរយះពេលខាងមុខនេះ  ប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី លើច្រើនវិស័យ ដូចជា÷ 
សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអប់រំ…។ល៕

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស - ảnh 1
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស
(http://vov.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ