វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នានា
|
វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នានា
(រូបថតៈ TTXVN) |
(VOVworld)-សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាម
និងអាល្លឺម៉ង់ នាពេលកន្លងទៅ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក
Doan Xuan Hung បានមានជំនួបធ្វើការជាមួយលោកស្រី Birgit Monteiro អភិបាល
ខ័ណ្ឌ Lichtenberg នៃក្រុងបែកឡាំង។ នៅក្នុងជំនួបនេះលោកស្រី Monteiro បាន
វាយតម្លៃខ្ពស់នូវស្នាដៃរបស់សហគមន៍ជនវៀតណាមនៅអាល្លឺម៉់ង និយាយរួមនិង
នៅខ័ណ្ឌ Lichtenberg និយាយដោយឡែក។ លោកស្រី Monteiro បានចាត់ទុកថា វៀតណាមជាដៃគូសំខាន់ពោរពេញទៅដោយសក្តានុភាព ហើយ ខ័ណ្ឌ Lichtenberg មានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានា របស់វៀតណាមនា
ពេលខាងមុខ។
នៅក្នុងជំនួបពិភាគ្សការងារនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយ
ចំនួនសំដៅអនុវត្តជាក់ស្តែងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខ័ណ្ឌ Lichtenberg
ជាមួយខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ លើវិស័យទទួល គិលានុបដ្ឋាយិកា
ជួបប្រាស្រ័យវប្បធម៌ អប់រំនិងបរិស្ថាន៕