វៀតណាមនិងអ៊ីស្រាអ៊ែលឈានដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) -ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កក្កដា រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀត ណាមលោក Chu Ngoc Anh បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសអ៊ីស្រាអ៊ែល ចូលរួមនិងធ្វើជាសហអធិបតីកិច្ចប្រជុំលើកទី២ គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-អ៊ីស្រាអ៊ែល ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេក វិទ្យានិងបណ្តាវិស័យដទៃទៀត។
នៅទីនេះ ភាគីទាំងពីរបានអះអាងថា នាពេលខាង មុខនឹងស្វែងរករាល់វិធានការធ្វើអាជីវកម្មអស់ឧត្តភាពរបស់ភាគីនីមួយៗ ដើម្បីលើក កំពស់ប្រសិទ្ធភាពសហប្រតិបត្តិការលើគ្រប់វិស័យ ។
មុននោះ រដ្ឋមន្ត្រី លោក Chu Ngoc Anh អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអ៊ីស្រាអ៊ែល លោក Ofir Akunis និងចុះហត្ថលេខាលើអនុ ស្សារណៈយោយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រ ទេសទាំងពីរផងដែរ៕