វៀតណាមនិងឥណ្ឌានឹងសហប្រតិបតិ្តការឲ្យអស់ពីសក្ដានុភាព

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់លើកទី៧ស្ដីពីការ
ពន្លឿនការវិនិយោគទូទាំងពិភពលោក ចាប់ពីថ្ងៃទី១១ដល់ទី១៣ មករា នៅរដ្ឋ
Gujarat របស់ឥណ្ឌា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh បានចូលរួមសិក្ខាសាលាដោយប្រធានបទ “ធ្វើអាជីវកម្មជាមួយវៀតណាម” ដែល
បានរៀបចំឡើងនៅទីក្រុង Vadodara ដោយសមាគមនាំចូលនាំចេញរដ្ឋGujarat
(EXIM Club)។នៅទីនេះ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានជូនដំណឹងជាមួយ
តំណាងរាល់ព័ត៏មានដ៏ថ្មីបំផុត ស្ដីអំពីស្ថានភាពសហប្រតិបតិ្តការរវាងវៀតណាម
និងឥណ្ឌា ព្រមទាំងនាំចេញបណ្ដាវិស័យ ដែលប្រទេសទាំង២មានសក្ដានុភាព
សហប្រតិបតិ្តការ ជាពិសេសគឺវិស័យកាត់ដេ ឱសថ អែឡិចត្រូនិច កសិផល
ជាដើម។លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
នឹងកើនឡើងច្រើនថែមទៀត បើប្រសិនជាអង្គភាពអាជីវកម្មនៃភាគីទាំង២ឆ្លៀត
ប្រើប្រាស់បានរាល់អាទិភាពដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា
នាំមកឲ្យ ក៏ដូចជាប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវខ្ទង់ឥណទានដែលរដ្ឋា
ភិបាលឥណ្ឌាលៃទុកសំរាប់វៀតណាម។

វៀតណាមនិងឥណ្ឌានឹងសហប្រតិបតិ្តការឲ្យអស់ពីសក្ដានុភាព - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh ថ្លែងមតិនៅសិក្ខាសាលានេះ


ប្រធាន EXIM Club លោក Amitabh Nagori បានឲ្យដឹងថា EXIM Club និងសភា
ពាណិជ្ជកម្ម សម្ព័ន្ធបណ្ដាផ្នែកឧស្សាហកម្មទីក្រុង Vadodara នឹងរៀបចំក្រុម
តំណាងអង្គភាពអាជីវកម្ម មកចូលរួមផ្សារណាត់ Vietnam Expo នាខែមេសាខាង
មុខនេះនៅរដ្ឋធានីហាណូយ សំដៅស្វែងយល់ទីផ្សារនិងឱកាសសហប្រតិបតិ្ត
ការ ជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ