វៀតណាមនិងឥណ្ឌូនេស៊ីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ

(VOVWORLD) -នៅរដ្ឋធានី Jakarta នាថ្ងៃទី ១៣តុលា គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាម ដឹក នាំដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានអញ្ជើញ ជួបចរចារជាមួយគណៈប្រតិភូយោធានជាន់ខ្ពស់ឥណ្ឌូនេស៊ី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារ ជាតិឥណ្ឌូនេស៊ី លោក Ryamizard Ryacudu ។
វៀតណាមនិងឥណ្ឌូនេស៊ីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1

វៀតណាមនិងឥណ្ឌូនេស៊ីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ច សហប្រតិបត្តិការការពារជាតិ ២០១៧-២០២២ 

ភាគីទាំងពីរបានឯកភាពបន្តផ្តោតការ យកចិត្តទុកដាក់លើបណ្តាសកម្មភាពដូចជា ៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតយន្តការ ជួបសន្ទនាគោលនយោបាយការពារជាតិ និងជម្រុញកិច្ចសហប្រតិបត្តិ ការឧស្សាហកម្មការពារជាតិជាដើម។ ភាគីទាំងពីរក៏បានឯកភាពបន្តការពិគ្រោះយោ បល់ ជួយគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគី។

        បន្ទាប់ពីពិធីចរចារមក ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសទស្សន វិស័យរួម ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដំណាក់កាល២០១៧-២០២២ រវាងក្រ សួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ