វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
|
ឯកអគ្គរដ្ឋទូត Hoang Anh Tuan ជាមួយអនុប្រធានាធិបតី
ឥណ្ឌូនេស៊ី Jusuff Kalla (រូបថតៈ vietnam+) |
(VOVworld)-នាថ្ងៃទី១១មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក
Hoang Anh Tuan បានអញ្ជើញជួបសម្តែងការគួរសមអនុប្រធានាធិបតី ឥណ្ឌូនេស៊ី
លោក Jusuff Kalla ក្នុងឱកាសចាប់ផ្តើមបេសកកម្មការទូតនៅឥណ្ឌូ នេស៊ី។នៅក្នុង
ជំនួបនេះ លោក Hoang Anh Tuan បានសម្តែងនូវបំណងប្រាថ្នា និងការប្តេជ្ញារបស់
រដ្ឋនិងប្រជាជនវៀតណាមនឹងខិតខំរឹតបន្តឹងទំនាក់ទំនងប្រពៃណី យ៉ាងល្អប្រសើរ
ជាមួយឥណ្ឌូនេស៊ីដោយឥតឈប់ឈរ។ រួមជាមួយគ្នានោះ ឯក អគ្គរដ្ឋទូតវៀត
ណាមបានអះអាងថា ភារកិច្ចស្នូលរបស់ខ្លួនក្នុងអាណត្តិនេះគឺ បំពេញល្អនូវតួនាទី
ជាស្ពានផ្សាភ្ជាប់ពាណិជ្ជកម្ម វប្បធម៌ និងរួមចំណែកយ៉ាងសកម្មសម្រាប់ការ
អភិវឌ្ឍនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ អនុប្រធានាធិបតី Jusuff Kalla បានជឿជាក់ថា ឯកអគ្គរដ្ឋទូត នឹងជាស្ពានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌូនេស៊ី៕