វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការព័ត៌មាននិងទូរគមនាគមន៍

 វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការព័ត៌មាននិងទូរគមនាគមន៍ - ảnh 1
វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការព័ត៌មាននិងទូរគមនាគមន៍

(VOV)_នាថ្ងៃទី២០កុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ​ផ្សាយ វៀតណាម លោក Truong Minh Tuan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំនៅវៀតណាម លោក Parvathaneni Harish។​ដោយជាប្រធានសមាគម​មិត្តភាពវៀតណាម-ឥណ្ឌា អាណត្តិ ២០១៦-២០២១ រដ្ឋមន្ត្រី​ លោក Truong Minh Tuan​ ​បានអះអាងថា៖ រដ្ឋា
ភិបាលវៀតណាមគោរពនិងយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាព័ត៌មាន  ទូរគមនាគមន៍ និងចាត់ទុកជាផ្នែកឧស្សាហកម្មមុខព្រួញ ​ផ្តល់អាទិភាពដើម្បីជួយ
ឧបត្ថម្ភអោយផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត។ លោករដ្ឋមន្ត្រីក៏បានអោយដឹងថា៖​រដ្ឋាភិ
បាលឥណ្ឌាទើបនឹងបានប្រកាសលៃទុកទឹកប្រាក់ចំនួនមួយពាន់​លានដុល្លារអាមេរិក 
សំរាប់បណ្ដាប្រទេសអាស៊ាន ជាពិសេសគឺ​វៀតណាម ឡាវ ​កម្ពុជា ​និងមីយ៉ាន់ម៉ាដោយ
ផ្តោតទៅលើគំរោងហេដ្ឋារចនាសម្ព័ន្ធ។ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម​ស្នើ
អោយភាគីទាំងពីរត្រូវពិភាក្សាអោយហ្មត់ចត់ថែមទៀតអំពីកម្មវិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ