វៀតណាមនិងឥណ្ឌាឯកភាពនាំទំនាក់ទំនងយោធាទ្វេភាគីឈានចូលស៊ីជំរៅ

វៀតណាមនិងឥណ្ឌាឯកភាពនាំទំនាក់ទំនងយោធាទ្វេភាគីឈានចូលស៊ីជំរៅ - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Dalbir Singh (រូបថត៖Trong Duc/TTXVN)


(VOVworld) - នារសៀលថ្ងៃទី១៧​ ធ្នូ នៅទីស្ដីការក្រសួងការពារប្រទេសឧត្តមសេ
នីយ៍ឯក Do Ba Ty នាយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោកឥណ្ឌាដឹកនាំដោយ
នាយឧត្តមសេនីយ៍ Dalbir Singh ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
ណាម។នៅជំនួបនេះ ឧត្តមសេនីយ៍ឯក Do Ba Ty បានសង្កត់ធ្ងន់ថានាពេលកន្លង
ទៅ ទំនាក់ទំនងយោធារវាងវៀតណាមនិងឥណ្ឌាបានអភិវឌ្ឍន៍ដ៏ល្អប្រសើរលើ
វិស័យជាច្រើន ជាពិសេសគឺតាំងពីពេលប្រទេសទាំង២ចុះហត្ថលេខាលើអនុស្សា
រណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបតិ្តការយោធាទ្វេភាគីនាឆ្នាំ២០០៩។ឧត្តម
សេនីយ៍ឯក Do Ba Ty បានសម្ដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួម
ចំណែកបង្កើនទំនាក់ទំនងមិត្តភាព យល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមករវាង
កម្លាំងកងទ័ពនៃប្រទេសទាំង២។ឧត្តមសេនីយ៍ឯក Do Ba Ty ក៏បានស្នើរឲ្យភាគី
ទាំង២ម្ចាស់ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស រួមចំណែកនាំទំនាក់ ទំនងយោធាទ្វេភាគីកាន់តែឈានចូលស៊ីជំរៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ