វៀតណាមនាំចេញផ្លែសាវម៉ាវទៅកាន់នូវែលហ្សេឡង់ជាលើកដំបូង

(VOVWORLD) - នាថ្ងៃទី១០ មេសា នាយកដ្ឋានការពារដំណាំ ចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានសហការជាមួយស្ថានទូតនូវែលហ្សេឡង់ប្រចាំវៀតណាម រៀបចំពិធីប្រកាសការនាំចេញផ្លែសាវម៉ាវវៀតណាមទៅកាន់នូវែលហ្សេឡង់។
វៀតណាមនាំចេញផ្លែសាវម៉ាវទៅកាន់នូវែលហ្សេឡង់ជាលើកដំបូង - ảnh 1តំណាងវៀតណាមនិងនូវែលហ្សេឡង់ផ្លាស់ប្ដូរឯកសារស្ដីពីផែនការនាំចេញផ្លែសាវម៉ាវវៀតណាមទៅកាន់នូវែលហ្សេឡង់ (រូបថត៖ dantri)

ដូច្នេះហើយ ក្រោយពីផ្លែស្វាយនិងផ្លែស្រការនាគ គឺផ្លែសាវម៉ាវជាមុខទំនិញផ្លែឈើទី៣ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារដោយបទដ្ឋានខ្ពស់នេះ។

        តាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh ថា ព្រឹត្តិការណ៍នេះជារបត់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងវៀតណាមនិងនូវែលហ្សេឡង់។ ការដែលផ្លែសាវម៉ាវជ្រៀតចូល ទីផ្សារនូវែលហ្សេឡង់ ជាឱកាសមួយសំរាប់មុខទំនិញផ្លែឈើវៀតណាមនិយាយរួម ព្រមទាំងបញ្ជាក់នូវគុណភាពរបស់ផ្លែឈើវៀតណាមផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ