វៀតណាមបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិ

(VOVWORLD) - ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងតាមសេចក្ដីសម្រេចរបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងគោលដៅការពារ ថែទាំនិងលើកកំពស់សុខភាព របស់ប្រជាជន។ 
វៀតណាមបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានប្រគល់សេចក្ដីសម្រេចបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិ។ (រូបថត៖ chinhphu.vn) 
នារសៀលថ្ងៃទី១៥ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានប្រគល់សេចក្ដីសម្រេចបង្កើតក្រុមប្រឹក្សា វេជ្ជសាស្ត្រជាតិ និងសម្រេចចិត្តតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាវេជ្ជសាស្ត្រ ជាតិ។ ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងតាមសេចក្ដីសម្រេចរបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុងគោលដៅការពារ ថែទាំនិងលើកកំពស់សុខភាព របស់ប្រជាជន។ លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តី ក្រសួងសុខាភិបាលនឹងទទួលតំណែងជាប្រធានក្រុមប្រឹក្សាវេជ្ជសាស្ត្រជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ