វៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់ស្វយ័ត Zhuang ខេត្ត Guangxi


វៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់ស្វយ័ត Zhuang ខេត្ត Guangxi - ảnh 1
វៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់ស្វយ័ត Zhuang ខេត្ត Guangxi (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ មេសា នៅជំនួបសន្ទនាជាមួយលោក Peng Qinghua
លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi របស់
ចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនាយរកដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា៖ រដ្ឋអំណាច
ខេត្ត Guangxi​ លើកទឹកចិត្ត បណ្ដាសហគ្រាសនាំចូលកសិរុក្ខជលផលរបស់
វៀតណាមជាពិសេសគឺមុខទំនិញអង្ករសំដៅជំរុញកិច្ចសហប្រតិបត្តិការពា
ណិជ្ជកម្មរវាងវៀតណាមនិងចិនអភិវឌ្ឍន៍និរន្នភាពធ្វើឲ្យស៊ីជម្រៅសកម្មភាព
ជួបប្រាស្រ័យប្រជាជនទ្វេភាគី។ នាយករដ្ឋ មន្ត្រីវៀតណាមក៏បានស្នើរឲ្យ
ភាគីទាំងពីរអនុវត្តយ៉ាងម៉ត់ចត់កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារនិង
ធ្វើអាជីវកម្មធនធានទេសចរណ៍តំបន់ល្បាកទឹក Ban Gioc កិច្ចព្រមព្រៀង
ស្តីពីសេរីភាពនាវាចរណ៍នៅច្រកទ្វារទន្លេ Bac Luan ហើយ បើកថ្មីនិងលើក
កំពស់គុណភាពនៃច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរដើម្បីជំរុញពាណិជ្ជកម្ម
រួមជាមួយគ្នាកសាងខ្សែព្រំដែនសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការ។ នា
ថ្ងៃដដែល នាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានជួបសន្ទនាជាមួយលេ
ខាគណៈកម្មាធិការបក្សខេត្ត  Guizhou លោក Chen Min'er ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ