វៀតណាមប្តេជ្ញាចិត្តរួមចំណែកកសាងសហគមន៍រួមអាស៊ាន។

វៀតណាមប្តេជ្ញាចិត្តរួមចំណែកកសាងសហគមន៍រួមអាស៊ាន។ - ảnh 1
រដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិអាស៊ាន។ (vov.vn)



        VOV-នាថ្ងៃទី៨សីហា​សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)​បាន​រំលឹកខួបលើកទី៤៦ទិវាបង្កើត។ ស្វាគមន៍ព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី៨សីហានៅ​រដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិអាស៊ាន។ នៅក្នុងពិធីមានការ
ចូលរួមរបស់​អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh អនុរដ្ឋមន្ត្រី
ក្រសួង​ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Bui Hong Linh
ឯកអគ្គរដ្ឋទូត​បណ្ដាប្រទេសអាស៊ានប្រចាំនៅវៀតណាមនិងភ្ញៀវអញ្ជើញ។
សកម្មភាពនេះបាន​បង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាម រួមចំណែកទៅក្នុងការ
ខំប្រឹងប្រែងរួមរបស់​អាស៊ានកសាងសហគមន៍រួមនាឆ្នាំ២០១៥។ រួមជាមួយវៀតណាម ពិធីបង្ហូតទង់ជាតិ​អាស៊ានក៏ត្រូវបានបណ្ដាប្រទេសសមាជិកផ្សេងៗក្នុងអាស៊ាន
ដំណើរការតាមពិធីការអធឹកអធមនាព្រឹកថ្ងៃទី៨សីហា សំដៅអះអាងកិច្ចសន្យារបស់
ប្រទេស​អាស៊ាន​ក្នុងការកសាងសហគមន៍អាស៊ានមួយនាឆ្នាំ២០១៥ លើសសរស្នូល
ចំនួន៣គឺ​នយោបាយ-សន្តិសុខ-សេដ្ឋកិច្ចនិងវប្បធម៍សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ