វៀតណាមប្តេជ្ញាបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបង់ក្លាដែស

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែសបង្កើនតួនាទីតំណភ្ជាប់របស់ខ្លួន សម្រាប់ធុរកិច្ចវៀតណាមស្វែងរកការវិនិយោគលើមណ្ឌលឧស្សាហកម្មរបស់បង់ក្លាដែស ហើយបានស្នើឲ្យបង់ក្លាដែសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនវៀតណាមមកស្វែងរកនិងវិនិយោគយូរអង្វែង។
វៀតណាមប្តេជ្ញាបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបង់ក្លាដែស - ảnh 1នារសៀលថ្ងៃទី ២២ កញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំ Doreen Group Monem Group និងថ្នាក់ដឹកនាំសមាគមទេសចរណ៍បង់ក្លាដែស-ATAB។ រូបថត៖ VOV

នារសៀលថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុង Dhaka ថ្លែងមតិនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស សភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស-វៀតណាម (BVCCI) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Dhaka (DCCI) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែសបង្កើនតួនាទីតំណភ្ជាប់របស់ខ្លួន សម្រាប់ធុរកិច្ចវៀតណាមស្វែងរកការវិនិយោគលើមណ្ឌលឧស្សាហកម្មរបស់បង់ក្លាដែស ហើយបានស្នើឲ្យបង់ក្លាដែសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនវៀតណាមមកស្វែងរកនិងវិនិយោគយូរអង្វែង។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានស្នើឱ្យ BVCCI និង DCCI សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងបង់ក្លាដែស ដើម្បីពង្រីកតួនាទីជាស្ពានតភ្ជាប់និងគាំទ្រយ៉ាងសកម្មដល់សហគ្រាសវៀតណាម - បង់ក្លាដែស ក្នុងការស្វែងយល់ តភ្ជាប់ និងវិនិយោគអាជីវកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសមាគមទេសចរណ៍បង់ក្លាដែស ប្រធានរដ្ឋសភាលោក Vuong Dinh Hue  បានស្នើឱ្យសមាគមទេសចរណ៍បង់ក្លាដែសជំរុញកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យពាក់ព័ន្ធ និងដៃគូរបស់វៀតណាមដើម្បីផ្សព្វផ្សាយរូបភាពប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តាមនោះ ជំរុញកំណើនទេសចរណ៍ទៅវិញទៅមក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ