វៀតណាមបានការពារតំណែងជើងឯកដោយជោគជ័យលើពានរង្វាន់ Vovinam ពិភពលោកលើកទី ៦

(VOVWORLD) - ក្រុមអត្តពលិកវៀតណាមបានឈ្នះជើង ឯកជាថ្មីម្តងទៀត ក្នុងពានរង្វាន់ជើងឯក Vovinam ពិភព លោក (WVVF) លើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៦-២២ ខែធ្នូ។ 

ប្រតិភូវៀតណាមបានឈ្នះមេដាយគ្រប់ប្រភេទចំនួន ២៨ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ១៨  គ្រឿង។ ប្រតិភូអត្តពលិកប្រទេសម្ចាស់ផ្ទះ កម្ពុជាបានយកឈ្នះប្រ ទេសអាល់ហ្សេរីដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២។

WVVF លើកទី ៦ បានទាក់ទាញអត្តពលិកជិត ៤០០ នាក់ មកពី ២៤ ប្រទេសនិងតំបន់ដែនដី ដើម្បីចូលរួមការប្រកួត។ វិញ្ញាសារក្បាច់គុណប្រពៃណី Vovinam របស់វៀត ណាម មានការរីករាលដាលយ៉ាងខ្លាំង។ មានប្រជាជនប្រមាណ ២,៥ លាននាក់ ដែលហាត់ក្បាច់គុននេះ នៅតាមប្រទេសនិងតំបន់ដែនដី ជាង ៧០ ជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ