វៀតណាមបានចាត់ការយ៉ាងម៉ឺងមាត់ចំពោះការរំលោភបំពានសាសនា

(VOVWORLD) -វៀតណាមបានចាត់ការយ៉ាងម៉ឺងមាត់រាល់ការរំលោភបំពានសាសនា។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung នៅក្នុងសន្និសីទកាសែតរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ខែឧសភា ស្តីពី សកម្មភាពរបស់សមាគមព្រះជាម្ចាស់តាមតំបន់មួយចំនួនរបស់របស់វៀតណាម ដែលកំពុងជាបញ្ហាក្តៅគគុកក្នុងសង្គម។


យោងតាមលោករដ្ឋមន្ត្រីគឺពិតណាស់ថា មានអង្គការមួយជ្រាបចូលពីបរទេស បច្ចុប្បន្នកំពុងអនុវត្តន៍សកម្មភាពផ្ទុយទៅនឹង ទំនៀមទម្លាប់ ក្រមសីលធម៌និងវប្បធន៌របស់ប្រជាជនវៀតណាម៖

        “បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបានសម្តែងនូវស្មារតីគោរពនិងធានាសេរី ភាពជំនឿសាសនានិងគ្មានជំនឿសាសនាសម្រាប់ជនរួមជាតិទាំងអស់។ វៀតណាម បង្កលក្ខណៈងាយស្រួលឲ្យអង្គការសាសនាធ្វើសកម្មភាព។ ប៉ុន្តែ វៀតណាមក៏ធ្វើយ៉ាងម៉ឺមាត់រាល់កាសរំលោភបំពានសាសនាដែរ។ ត្រូវឃោសនា ផ្សព្វផ្សាយឲ្យ ប្រជាជនទាំងអស់ ក្នុងនោះមានទាំងនិស្សិត សិស្សានុសិស្ស និងយុវជនយល់ច្បាស់ អំពីការឆ្លៀតយកសាសនាដើម្បីធ្វើសកម្មភាពមិនគប្បី”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ