វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន

វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន - ảnh 1
វៀតណាមបានចូលរួមទិវាអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែន (VOV)


        Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋអំណាចខេត្ត Poltava និងទីក្រុង
Krementchuk នាថ្ងៃទី២១កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន​លោក
Nguyen Minh Tri បានអញ្ចើញចូលរួមពិធីរំលឹកទិវាអន្តរជាតិដើម្បី​សន្តិភាព​​នៅ​សួន
ឧទ្យានសន្តិភាពក្រុង Krementchuk អ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត Nguyen Minh Tri បាន
ថ្លែងមតិនៅពិធីនិងសង្កត់ធ្ងន់ថា សន្តិភាពស្ថិរភាពនិង​អភិវឌ្ឍន៍ជាបំណងប្រាថ្នា
របស់មនុស្សលោកទាំងមូល។ ប្រជាជនវៀតណាម​ជា​និច្ចកាលគោរពនូវតំលៃនៃ
សន្តិភាព។ ឯកអគ្គរដ្ឋទូតបានសម្ដែងមនោសញ្ចេតនា​មិត្តភាពសាមគ្គីភាពរបស់
ប្រជាជនវៀតណាមចំពោះប្រជាជនអ៊ុយក្រែន។

        បន្ទាប់ពីពិធីនេះ ឯកអគ្គរដ្ឋទូត Nguyen Minh Tri បានជួបសន្ទនាជាមួយ​មន្ត្រីជាន់
ខ្ពស់ជាច្រើនទីក្រុង Krementchuk៕

ប្រតិកម្មទៅវិញ

ផ្សេងៗ