|
វៀតណាមបានចូលរួមសិក្ខាសាលាសាសនានិងច្បាប់នៅអាមេរិក (VOV) |
Vovworld-នាថ្ងៃទី១២ឧសភា សិក្ខាសាលាសាសនានិងច្បាប់បានប្រព្រឹត្ត
ទៅនៅទីក្រុងវ៉ាស៊ីនតោនអាមេរិក។ សិក្ខាសាលាត្រូវបានអ្នកប្រាជ្ញបញ្ញាវន្តនិង
មន្ត្រីសាសនាវៀតណាមនិងអាមេរិកវាយតំលៃខ្ពស់ពីព្រោះនេះមិនត្រឹមតែជា
ឱកាសដើម្បីវៀតណាមនិងអាមេរិកពិគ្រោះយោបល់គោលនយោបាយ ពិសេស
គឺគោលនយោបាយសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្កើនការជួប
ប្រាស្រ័យការយល់ដឹងគ្នាទៅវិញទៅមកក្នុងវិស័យជំនឿសាសនាទៀតផង។
អនុប្រធានគណៈកម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់និងកុមារនៃរដ្ឋសភា
វៀតណាមលោក Trinh Ngoc Thach បានឲ្យដឹងថា តាមរយៈសិក្ខាសាលាលើក
នេះ ភាគីអាមេរិកយល់បន្ថែមអំពីបញ្ហាសាសនារបស់វៀតណាមនិងគោល
នយោបាយសាសនារបស់វៀតណាម៕