វៀតណាមបន្ត ជាដៃគូដ៏សំខាន់របស់អាហ្សង់ទីន

(VOVWORLD) - នាថ្ងៃទី ២ មិនា នៅវិមានប្រធានាធិបតី Casa Rosada នៃរដ្ឋធានី Buenos Aires ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Duong Quoc Thanh បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ឡើង ប្រធានាធិបតីលោក Alberto Fern Fernandez ។
វៀតណាមបន្ត ជាដៃគូដ៏សំខាន់របស់អាហ្សង់ទីន - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Duong Quoc Thanh បានជូនសារតាំងឡើង ប្រធានាធិបតីលោក Alberto Fern Fernandez (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ប្រធានាធិបតីលោក Alberto Fern Fernandez បានសម្ដែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងចូលរួមវិភាគទានជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើររវាងអាហ្សង់ទីននិងវៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយលោកបានចាត់ទុកថាជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំកន្លងទៅ គឺជា ចំណុចភ្លឺស្វាង និងជាបទពិសោធន៍ដ៏ល្អចំពោះប្រទេសជាច្រើននៅលើពិភពលោក។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Duong Quoc Thanh បានអះអាងថានឹងលោកនឹងខិតខំប្រឹងប្រែងអស់ពីមសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ