វៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងរក្សាសន្ទុះកំណើន

(VOVWORLD) - ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបជាមួយនាយិកាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នារសៀលថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូ នេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី ៤៣។
វៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងរក្សាសន្ទុះកំណើន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយិកាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។ (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើការជាមួយ IMF ដើម្បីអនុវត្តន៍វិធានការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ; អនុវត្តន៍ គោលនយោបាយរូបិយវត្ថុដោយភាពបត់បែន និងប្រសិទ្ធភាព; គោលនយោបាយសារ ពើពន្ធដោយមានការផ្តោតសំខាន់; ជំរុញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសការវិនិយោគពីវិស័យរដ្ឋ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា IMF នឹងបន្តជួយ វៀតណាមក្នុងការផ្ដល់ប្រឹក្សា រៀបចំផែនការ គោលនយោបាយ និងផ្ដល់ជំនួយបច្ចេក ទេសដើម្បីវៀតណាមអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកស្រីនាយិកាប្រតិបត្តិ IMF Kristalina Georgieva បានឯកភាពថា ត្រូវមានដំណោះស្រាយគ្រប់ជ្រុងជ្រោយទាំង ផ្នែកនយោបាយ និងសេដ្ឋកិច្ច ដើម្បីធានាបរិយាកាសសន្តិភាព និងស្ថិរភាព; ចែក រំលែកទស្សនៈថា ប្រទេសនានាត្រូវរួមដៃគ្នាស្វែងរកកម្លាំងចលករថ្មីសម្រាប់កំណើន ក្នុងនោះមានកំណើនបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែក; បង្កើនការចុះហត្ថ លេខា និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លុបចោលរបាំងពាណិជ្ជកម្ម ដើម្បី សម្រួលដល់ចរាចរទំនិញជាសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ