វៀតណាមបាន​ប្តេជ្ញារួមដៃគ្នាជំនះផលវិបាកនៃគ្រាប់បែក​មីនក្រោយសង្គ្រាម

(VOVWORLD) - នាពេលខាងមុខ វៀតណាមបានប្តេជ្ញាបន្តធ្វើឲ្យសុក្រឹត្យប្រព័ន្ធឯកសារច្បាប់ក្នុងការជំនះផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម; បង្កើនសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍និតិវិធីប្រតិបត្តិការក្នុងការស្វែងរកនិងកំចាត់មីន ក៏ដូចជាសុក្រឹត្យប្រព័ន្ធទិន្នន័យជាតិ។
វៀតណាមបាន​ប្តេជ្ញារួមដៃគ្នាជំនះផលវិបាកនៃគ្រាប់បែក​មីនក្រោយសង្គ្រាម - ảnh 1សម័យពិភាក្សាក្នុងពិធីបើក “សប្តាហ៍គ្រាប់បែកមីន”  (រូបថត៖  qdnd.vn)

“សប្តាហ៍គ្រាប់បែកមីន” ក្នុងឱកាសទិវាអន្តរជាតិយល់ដឹងនិងជួយឧបត្ថម្ភសកម្មភាពបោសសំអាតមីន (៤ មេសា) ក្រោមប្រធានបទ “ធ្វើសកម្មភាពមីនមិនអាចរង់ចាំបានទេ” បានបើកកាលពីថ្ងៃទី ៤ ខែមេសា នៅទីស្នាក់ការសហភាពអង្គការសហប្រជាជាតិ ក្នុងទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក)។ ឧត្តមសេនីយ៍ត្រី Tran Trung Hoa អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ និងថ្លែងសុន្ទរកថាដោយប្រធានបទ “សមិទ្ធិផលនិងបញ្ហាប្រឈមរបស់វៀតណាមក្នុងការជំនះផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម” ក្នុងសម័យពិភាក្សាទី៣។

ឧត្តមសេនីយ៍ត្រី Tran Trung Hoa បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយដែលទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារតែផលប៉ះពាល់នៃគ្រាប់បែកមីនក្រោយសម័យសង្គ្រាម។ បច្ចុប្បន្ននេះ គ្រាប់បែកមីន និងយុទ្ធភណ្ឌផ្ទុះដែលបន្សល់ពីសម័យសង្រ្គាម នៅពាសវាលពាសកាលនៅតាមខេត្ត ក្រុងភាគច្រើនទូទាំងប្រទេស ដែលមានផ្ទៃដីសរុបប្រមាណ ៥,៦លានហិកតា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាមានស្ថានភាពលំបាកក៏ដោយ ប្រទេសវៀតណាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសមួយចំនួន អង្គការនានានៃអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅឯបរទេស តែងតែផ្តល់អាទិភាពលើការរៀបចំធនធានដ៏ធំធេង សម្រាប់ការជំនះផលវិបាកពីគ្រាប់បែកមីនក្រោយសម័យសង្គ្រាម។

នាពេលខាងមុខ វៀតណាមបានប្តេជ្ញាបន្តធ្វើឲ្យសុក្រឹត្យប្រព័ន្ធឯកសារច្បាប់ក្នុងការជំនះផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម; បង្កើនសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍និតិវិធីប្រតិបត្តិការក្នុងការស្វែងរកនិងកំចាត់មីន ក៏ដូចជាសុក្រឹត្យប្រព័ន្ធទិន្នន័យជាតិ។ ទន្ទឹមនឹងនោះ វៀតណាមបន្តអនុវត្តសកម្មភាពស៊ើបអង្កេតនិងកំចាត់មីន ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីការបង្ការគ្រោះថ្នាក់ដល់ប្រជាជន និងជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ