វៀតណាមប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ភាគីចិន

                   

វៀតណាមប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ភាគីចិន - ảnh 1
លោក Luong Thanh Nghi ​អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
(រូបថត​Internet)

Vovworld- ថ្ងៃ ទី១៧ កក្កដា ឆ្លើយសំណួររបស់អ្នកយកពត៌មានស្តីពីការដែល
នាវារបស់ចិនបានដេញតាមនាវានេសាទ QNg ៩៦៧៨៧​និង QNg៩០១៥៣
នៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម​នាពេលថ្មីៗនេះអ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi ​បានលើកច្បាស់
ថា៖អំពើពោលខាងលើបានរំលោភលើអធិបតេយ្យភាពអំពីប្រជុំកោះ​ Hoang Sa របស់វៀតណាមសិទ្ឋិអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត​ដើរផ្ទុយទៅនឹងស្មរតីប្រតិបត្តិមនុស្សធម៌ចំពោះអ្នកនេសាទ។ដំណាងក្រសួង
ការបរទេសវៀតណាម​បានជួបជាមួយដំណាងស្ថានទូតចិនប្រចាំនៅរដ្ឋធានី
ហាណូយ ដើម្បីជូនកំណត់ទូតប្រឆាំងជំទាស់សកម្មភាពពោលខាងលើរបស់ចិន
 និងស្នើឲ្យភាគីចិនពិនិត្យមើលយ៉ាងម៉តចត់ ដោះស្រាយអំពើខុសឆ្គងពោលខាង
លើ សង់ការខូចខាតអោយអ្នកនេសាទត្រីវៀតណាមអោយសមស្រប និងមិនទុក
អោយសកម្មភាពនេះកើតមានឡើងជាថ្មីម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ