វៀតណាម-ប៉ូឡូញជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្ម

វៀតណាម-ប៉ូឡូញជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្ម - ảnh 1
វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ប្រព្រឹត្តទៅនាថ្ងៃទី១១ មិថុនា នៅរដ្ឋធានីហាណូយ


(VOVworld) - ក្នុងឱកាសដំណើរទស្សកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស
ប៉ូឡូញលោកស្រី Katarzyna Kacpercryk រួមជាមួយតំណាងនៃក្រុមហ៊ុនអាជីវកម្ម
ចំនួន៥០ នៅវៀតណាម ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៤ ស្ថានទូត
ប៉ូឡូញប្រចាំវៀតណាមសហការជាមួយសភាពាណិជ្ចកម្មនិងឧស្សាហកម្ម
វៀតណាមរៀបចំវេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ នាថ្ងៃទី១១ មិថុនា នៅ
រដ្ឋធានីហាណូយ។ថ្លែងមតិនៅវេទិការនេះ លោកស្រី Katarzyna Kacpercryk
បានសង្កត់ធ្ងន់ថា ការដែលក្រុមហ៊ុនអាជីវកម្មប៉ូឡូញមកដល់វៀតណាមលើក
នេះមិនត្រឹមតែសំដៅបើកទូលាយទំនាក់ទំនងពាណិជ្ចកម្មជាមួយក្រុមហ៊ុន
វៀតណាមប៉ុណ្ណោះទេ ថែមទាំងសំដៅស្វែងរកឱកាសដើម្បីវិនិយោគចូល
ទីផ្សារនេះ។លោកស្រី​ Katarzyna Kacpercryk ឲ្យដឹងថា​ ប៉ូឡូញមានឧត្តមភាព
ក្នុងវិស័យកែច្នៃកសិផល ស្បៀងអារហារ ព្រមទាំងធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធិភាពនៅក្នុងបណ្ដាវិស័យដូចជា រ៉ែ ផ្គត់ផ្គងសម្ភារៈធ្វើអាជីវកម្មរ៉ែ អភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មផ្គត់ផ្គងឱសថ និងសម្ភារៈសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ