វៀតណាមផ្តល់អាទិភាពពិសេសដល់កំណើនបៃតង

(VOVWORLD) - វេទិកាកំពូល "កំណើនបៃតងប្រកបដោយ ប្រសិទ្ធភាព - យថាទស្សន៍ពីវៀតណាម និងស្វីស" ត្រូវបានរៀបចំឡើងដោយក្រសួង ផែនការនិងវិនិយោគ សហការ ជាមួយ ស្ថានទូតស្វីសប្រចាំនៅវៀតណាម នា ថ្ងៃទី ៤ ខែមេសា។
  វៀតណាមផ្តល់អាទិភាពពិសេសដល់កំណើនបៃតង - ảnh 1  វៀតណាមផ្តល់អាទិភាពពិសេសដល់កំណើនបៃតង 

ថ្លែងមតិក្នុងវេទិកានេះ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការនិង វិនិយោគវៀតណាមបាន ឱ្យដឹងថា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងទៅរដ្ឋាភិបាលស្វីសបានផ្តល់ អាទិភាពក្នុង ការជួយឧបត្ថម្ភគាំទ្រអភិវឌ្ឍ តំបន់ឯកជន ជាពិសេស ជម្រុញ ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។      

"ឈរលើមូលដ្ឋាននៃទំនាក់ទំនងផ្នែកនយោបាយ ការទូត និង ពាណិជ្ជកម្មរវាង វៀតណាមនិងស្វីស ខ្ញុំជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ លើកកម្ពស់កំណើនបៃតងមាន សក្តានុភាព យ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៍។ នេះគឺជាឱកាស មួយសម្រាប់វៀតណាមនិងស្វីសដើម្ បីចែករំលែកវិធីសាស្ត្រ និង ដំណោះស្រាយ ក្នុងការជំរុញកំណើនបៃតងនៅវៀតណាម ព្រមទាំង លើកទឹកចិត្តយ៉ាងខ្លាំងក្នុងការ ចូលរួមរបស់សហគមន៍ធុរកិច្ចវៀតណាមនិងស្វីសមកវិនិយោគលើ គម្រោងបៃតងនៅ វៀតណាមនាពេលខាងមុខផងដែរ ។"

លោកស្រី Doris Leuthard រដ្ឋមន្រ្តីទទូលបន្ទុកបរិស្ថាន ដឹកជញ្ជូន ថាមពល និង គមនាគមន៍ស្វីសបានអះអាងថាស្វីសជាដៃគូរបស់វៀតណាម ហើយប្រទេសទាំងពីរ នឹង រួមគ្នាលើក ទឹកចិត្តនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដើម្បីឆ្ពោះទៅរកភាពចម្រុង ចម្រើន បរិយាកាសស្អាតស្អំមួយ សម្រាប់វៀតណាម និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ