វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម

(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ វៀតណាមបានផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ទៅឲ្យប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលជាប្រទេសកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២១។
វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ Baoquocte)

ថ្លែងក្នុងពិធីប្រគល់តំណែងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានអះអាងថាមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាសមាជិក ADMM + ទាំងអស់ នឹងគាំទ្រយ៉ាងសកម្មដល់ប្រទេសព្រុយណេដារូសាឡឹមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២១។

មុននោះ កិច្ចប្រជុំ ADMM + លើកទី ៧ បានប្រារព្វធ្វើឡើង និងអនុម័តលើសេចក្តីថ្លែងការណ៍រួម ADMM +។ សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃលារដែល ADMM + អនុវត្តវិធានការណ៍កសាងទំនុកចិត្តជាក់ស្តែង តាមរយៈការអនុវត្តក្រមប្រតិបត្តិស្តីពីការជៀសវាងជំលោះជាយថាហេតុនៅដែនសមុទ្រ និងអនុវត្តអនុសញ្ញាស្តីពីបទបញ្ញត្តិអន្តរជាតិក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នានៅលើលំហរសមុទ្រឆ្នាំ ១៩៧២ ដើម្បីធានាបរិយាកាសសន្តិភាពប្រកបដោយអំណោយផលដល់ការអភិវឌ្ឍ ក៏ដូចជាវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។ សេចក្តីថ្លែងការណ៍រួម ADMM + បានអបអរសាទរ ការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំ ADMM + លើកទី ៨ នៅប្រទេសប្រ៊ុយណេក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ